សូមតាមដានស្តាប់កម្មវិធីកសិកម្មតាមបែបធម្មជាតិ តាមរយៈវិទ្យុ​ : វិទ្យុអាស៊ីអាគ្នេយ៏FM106MHzផ្សាយរៀងរាល់ថ្ងៃ ចាប់ពីម៉ោង 10:00 ព្រឹក ដល់ម៉ោង 11:00​ ព្រឹក ,វិទ្យុជាតិ FM96 MHz ផ្សាយរៀងរាល់ថ្ងៃ ចាប់ពីម៉ោង 1:00​​ រសៀល ដល់ម៉ោង 3:00​ រសៀល ,វិទ្យុបាយ័ន FM95 MHz ផ្សាយនៅថ្ងៃសុក្រ ចាប់ពីម៉ោង 11:00 ព្រឹក ដល់ម៉ោង 12:00 ថ្ងៃត្រង់ និងផ្សាយនៅថ្ងៃអាទិត្យ ចាប់ពីម៉ោង 7:30 យប់ ដល់ម៉ោង 8:30 យប់​។

សូមស្វាគមន៍ទឹកដីកសិកម្មកម្ពុជា

ក្រុមហ៊ុនជី​ធម្មជាតិជប៉ុន​សញ្ញាផែនដី ជា​ឧបសម្ព័ន្ធនៃ​ក្រុមហ៊ុន បាយ័ន ហេរិថេច ហូលឌីង​ គ្រុប ដែល​បាន​បង្កើត​ឡើងក្នុង​ឆ្នាំ២០០៤ ក្នុងទិសដៅនាំចូល​នូវជីធម្មជាតិពីប្រទេសជប៉ុន ដើម្បីជួយ​ប្រជាកសិករខ្មែរ​យើងបាន​ប្រើប្រាស់ ស្តារ និង កែលំអរ​ដីដែល​ខូចរិចរិល ដោយសារការប្រើប្រាស់ជី​ផ្សេងៗ​មិន​បានសមស្រប​​​ ឲ្យក្លាយជា​ដី​មាន​ជីជាតិស្ថិត​ស្ថេរឡើងវិញ ធានា​សុវត្តិភាព​បរិស្ថាន និងសុខភាពរបស់ពួកគាត់​ ។

ជាជំហានទី១ ជីយើងជាជីម្សៅ ដែលកសិករខ្លះបានត្អូញត្អែរពីការ​ពិបាកបាច ដែល​គាត់មាន​ទម្លាប់​ប្រើជី​គ្រាប់​ តែតាម​ការពិតជីយើង​ជាជីសុទ្ធ ចេញពី​ប្រភព​ដើមពិតៗ មិនទាន់បាន​កែច្នៃ​អ្វី​បន្តិចឡើយ ។

ជាជំហានទី២ យើងក៏បាននាំចូលនូវជីគ្រាប់​ប្រកបដោយ​គុណភាព​ខ្ពស់ ធ្វើឲ្យ​កសិករ​មានការ​អបអរសាទរ​ និងងាក​មកនិយម​ប្រើប្រាស់​យ៉ាង​ច្រើន​លើស​លប់ គួរឲ្យមាន​មោទនភាពបំផុត​​ ។

អានបន្ថែម »

ជីធម្មជាតិជប៉ុន ប្រភេទម្សៅ

ជីធម្មជាតិជប៉ុនសញ្ញាផែនដីគឺ ជាប្រភេទជីធម្មជាតិដែលផលិតចេញមកពីសារធាតុសរីរាង្គ ដែលមានសមាសធាតុ  ប៉េ (P) និង កា (K) ខ្ពស់​។ ពិសេសជាងនេះទៅទៀតការប្រើជីធម្មជាតិជប៉ុ អាចជួយកែប្រៃដី ដែលរឹងក្តាំងប្រេះបែកក្រហែងគ្មានជីជាតិដែលគេហៅថាដីងាប់ ឬ​ដីហឹលនឹងប្រែមកជាផុសធូរមានសំណើម និង​មានជីជាតិឡើងវិញឍ ដោយសារនៅក្នុងជីធម្មជាតិជប៉ុនមានសារធាតុសរីរាង្គ ដែលធ្វើឱ្យពួកមីក្រូសរីរាង្គ នៅក្នុងដីមានជីរិត ហើយបានធ្វើចលនាចុះឡើងក្នុងដី និងជួយសំរួលដល់ការបំប្លែងជីនៅក្នុងដី ដែលធ្វើឱ្យរុក្ខជាតិងាយស្រួលក្នុងការស្រូបយកសារធាតុចិញ្ចឹម​ និងជួយឱ្យរុក្ខជាតិមានដើមដងរឹងមាំ មានសុខភាពល្អ អាចរួចផុតពីការបំផ្លាញរបស់សត្វល្អិតចង្រៃ និងជំងឺផ្សេងៗ ។

​​​​​      ការប្រើប្រាស់ជីធម្មជាតិជប៉ុនសញ្ញាផែនដី គឺធ្វើឱ្យយើងទទួលបានតិន្នផលខ្ពស់ ចំនេញនូវពេលវេលា និង​គ្មានជាតិគីមីនៅក្នុងកសិផល ដែលធ្វើឱ្យងាយស្រួលក្នុងការនាំផលិតផលចេញទៅក្រៅប្រទេស និង​ធ្វើឱ្យអ្នកប្រើប្រាសនៅក្នុងស្រុកមានទំនុកចិត្ត​ ហើយវាជួយរក្សារបាននូវភាពដើមរបស់ពូជ បើពូជសំណាំរបស់យើងក្រអូប ស្រួយ ផែ្អម​ឆ្ងាញ់ គឺវារក្សារនៅដដែល ។

 

១.​ វិធីសាស្រ្ដក្នុងការប្រើប្រាស់ជីធម្មជាតិជប៉ុនសញ្ញាផែនដី

ដំណាំត្រូវការសារធាតុចិញ្ចឹម ជាចាំបាច់ដើម្បីទ្រទ្រង់ដើមដងរបស់វាក្នុងការលូតលាស់ ប៉ុន្តែបរិមាណជីដែលវាត្រូវការគឺខុសៗគ្នា អាស្រ័យទៅតាមប្រភេទដំណាំ និងការលូត​លា​ស់​​របស់ដំណាំ ។ ដូច្នេះយើងសូមលើកយកពីវីធីសាស្រ្តក្នុងការប្រើប្រាស់ជីធម្មជាតិជប៉ុនសញ្ញាផែនដីលើដំណាំមួយចំនួនដូចខាងក្រោយ៖

ដូចជាការប្រើជីទៅលើស្រូវ មានស្រូវស្រាល ស្រូវកណ្ដាល(ពូជក្រអូប) និងស្រូវធ្ងន់...

ក. ការប្រើជីលើស្រូវស្រាល

                                  បាចទ្រាប់បាត

                                  (គ.ក្រ/ហិកតា)

                       បាតបំប៉ន(គ.ក្រ/ហិកតា)

          បាចបំប៉នលើកទី១

         បាចបំប៉នលើកទី២

ស្រូវពង្រោះ

ជីធម្មជាតិជប៉ុនសញ្ញាផែនដី  ចំនួន៤បាវ(២០០គ.ក្រ)លាយជាមួយជីអ៊ុយរ៉េសញ្ញា​​​ក្បា​លសឹង្ហ ចំនួន២បាវ(៥០គ.ក្រ) បាចនៅពេលបញ្ចូលទឹកលើកទី១(ស្រូវអាយុបាន៧ ទៅ ១៤ថ្ងៃ)

ជីអ៊ុយរ៉េសញ្ញា​​​ក្បា​លសឹង្ហ ចំនួន២បាវ(៥០គ.ក្រ) បាចនៅពេលស្រូវអាយុបាន២០ ទៅ ២៥ថ្ងៃ

ជីអ៊ុយរ៉េសញ្ញា​​​ក្បា​លសឹង្ហ ចំនួន២បាវ(៥០គ.ក្រ) បាច​​​​នៅពេលស្រូវអាយុបាន៣៥ ទៅ ៤០ថ្ងៃ

ស្រូវសន្ទូង

ជីធម្មជាតិជប៉ុនសញ្ញាផែនដី  ចំនួន៤បាវ(២០០គ.ក្រ) បាចឲ្យបានមុន១០ថ្ងៃលើស្រែបម្រុងស្ទូង បន្ទាប់មកបាចជីអ៊ុយរ៉េសញ្ញា​​​ក្បា​លសឹង្ហ ចំនួន២បាវ(៥០គ.ក្រ) មុនពេលចាប់ផ្ដើមស្ទូង រឺ អាចបាចជីធម្មជាតិជប៉ុនសញ្ញាផែនដី  ចំនួន៤បាវ(២០០គ.ក្រ)លាយជាមួយជីអ៊ុយរ៉េសញ្ញា​​​ក្បា​លសឹង្ហ ចំនួន២បាវ(៥០គ.ក្រ) មុនពេលចាប់ផ្តើមស្ទូង

ជីអ៊ុយរ៉េសញ្ញា​​​ក្បា​លសឹង្ហ ចំនួន២បាវ(៥០គ.ក្រ) បាចក្រោយស្ទូងបាន១០ថ្ងៃ

ជីអ៊ុយរ៉េសញ្ញា​​​ក្បា​លសឹង្ហ ចំនួន២បាវ(៥០គ.ក្រ) បាចក្រោយស្ទូងបាន២០ថ្ងៃ

 ខ. ការប្រើជីលើស្រូវកណ្ដាល(ពូជក្រអូប)

                            បាចទ្រាប់បាត

                            (គ.ក្រ/ហិកតា)

                     បាតបំប៉ន(គ.ក្រ/ហិកតា)

      បាចបំប៉នលើកទី១

      បាចបំប៉នលើកទី២

ស្រូវពង្រោះ

ជីធម្មជាតិជប៉ុនសញ្ញាផែនដី  ចំនួន៤បាវ(២០០គ.ក្រ)លាយជាមួយជីអ៊ុយរ៉េសញ្ញា​​​ក្បា​លសឹង្ហ ចំនួន២០គ.ក្រ បាចនៅពេលស្រូវដុះបាន មួយចំអាម និងមានទឹកគ្រប់គ្រាន់

ជីអ៊ុយរ៉េសញ្ញា​​​ក្បា​លសឹង្ហ ចំនួន៤០គ.ក្រ បាចនៅពេល​​​ស្រូវបែកគុម្ព និងពន្លូតដើម

ជីអ៊ុយរ៉េសញ្ញា​​​ក្បា​លសឹង្ហ ចំនួន៤០គ.ក្រ បាចនៅមុន​ពេល​​​ស្រូវកំណករកួរ ៥ ទៅ ៧ថ្ងៃ

ស្រូវសន្ទូង

ជីធម្មជាតិជប៉ុនសញ្ញាផែនដី  ចំនួន៤បាវ(២០០គ.ក្រ) លាយជាមួយអ៊ុយរ៉េសញ្ញា​​​ក្បា​លសឹង្ហ ចំនួន២០គ.ក្រ បាចនៅពេលភ្ជួររាស់មុនស្ទូង

ជីអ៊ុយរ៉េសញ្ញា​​​ក្បា​លសឹង្ហ ចំនួន៤០គ.ក្រ បាចនៅពេល​​​ស្ទូងហើយបានចំនួន ៣០ថ្ងៃ

ជីអ៊ុយរ៉េសញ្ញា​​​ក្បា​លសឹង្ហ ចំនួន៤០គ.ក្រ បាចនៅមុន​ពេល​​​ស្រូវកំណករកួរ ៥ ទៅ ៧ថ្ងៃ

គ. ការប្រើជីលើស្រូវធ្ងន់

                        ​      បាចទ្រាប់បាត

                             (គ.ក្រ/ហិកតា)

​​                        បាតបំប៉ន(គ.ក្រ/ហិកតា)

       បាចបំប៉នលើកទី១

         បាចបំប៉នលើកទី២

ស្រូវពង្រោះ

ជីធម្មជាតិជប៉ុនសញ្ញាផែនដី  ចំនួន២បាវ(១០០គ.ក្រ)លាយជាមួយជីអ៊ុយរ៉េសញ្ញា​​​ក្បា​លសឹង្ហ ចំនួន១០គ.ក្រ បាចនៅពេលស្រូវដុះបាន មួយចំអាម និងមានទឹកគ្រប់គ្រាន់

ជីអ៊ុយរ៉េសញ្ញា​​​ក្បា​លសឹង្ហ ចំនួន២០គ.ក្រ បាចនៅពេល​​​​ស្រូវបែកគុម្ព និងពន្លូត​​​ដើម

ជីអ៊ុយរ៉េសញ្ញា​​​ក្បា​លសឹង្ហ ចំនួន២០គ.ក្រ បាចនៅមុន​ពេល​​​ស្រូវកំណករកួរ ៥ ទៅ ៧ថ្ងៃ

ស្រូវសន្ទូង

ជីធម្មជាតិជប៉ុនសញ្ញាផែនដី  ចំនួន៤បាវ(២០០គ.ក្រ) លាយជាមួយអ៊ុយរ៉េសញ្ញា​​​ក្បា​លសឹង្ហ ចំនួន១០គ.ក្រ បាចនៅពេលភ្ជួររាស់មុនស្ទូង

ជីអ៊ុយរ៉េសញ្ញា​​​ក្បា​លសឹង្ហ ចំនួន២០គ.ក្រ បាចនៅពេល​​​ស្ទូងហើយបានចំនួន ៣០ថ្ងៃ

ជីអ៊ុយរ៉េសញ្ញា​​​ក្បា​លសឹង្ហ ចំនួន២០គ.ក្រ បាចនៅមុន​ពេល​​​ស្រូវកំណករកួរ ៥ ទៅ ៧ថ្ងៃ

 

អានបន្ថែម »
ព្រឹត្តិការណ៍ថ្មីៗ
  • សេដាក​ ​ថាបាន​ផ្គត់ផ្គង់​បន្លែ​ផ្លែ​ឈើ ៥០​តោន ក្នុង​មួយ​ខែ សម្រាប់​អ្នក​ភ្នំពេញ

    18 Jul, 2014

    មជ្ឈ​មណ្ឌល​សិក្សា និងអភិវឌ្ឍន៏​កសិកម្ម​កម្ពុជា ហៅ កាត់​​ សេដាក បាន​ឲ្យ​ដឹង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្លួន​បាន​លក់​បន្លែ និង ផ្លែងឈើ ដែល​ប្រើប្រាស់​ជីធម្មជាតិ បាន​ប្រមាណ​៥០​តោន ពី​បញ្ជរ​លក់​ចំនូន​៨ ក្នុង​ទី​ក្រុង​ភ្នំពេញ ។

    លោក គាម មករាឌី នាយក​​កម្មវិធី បរិស្ថាន ​និង សុខភាព របស់ម​ជ្ឈមណ្ឌល​នេះ បាន​លើកឡើ​ង​ថា រហូត​មក​ដល់​ពេល​នេះ អង្គការ​សេដាក​មាន​ផ្សារ​លក់ចំណី​អាហារ​សរីរាង្គ​ចំនួន ៨​នៅ​ទី​ក្រុង ភ្នំពេញ ហើយ​បាន​​លក់​បន្លែ ផ្លែឈើ និង ផលិតផលសរីរាង្គ សរុប​ទាំង​អស់ ប្រមាណ​ជាង​៤០ មុខ និង បាន​ផ្គតផ្គង់ បន្លែ​ផ្កែឈើ​​ប្រមាណ ៥០​តោន ក្នុង​មួយ​ខែ  ។

    គួរ​បញ្ជាក់​ថា ដោយ​សារ​តែ​ការ​ប្រឈម​និង​ផលប៉ះពាល់​សារធាតុគីមី លើ​ចំណី​អាហារ នា​បច្ចុប្បន្ន​នេះ ពលរដ្ឋខ្មែរ​ដែល​មាន​ជីវភាព​ធូរធា​ខ្លះ បាន​ងាក​ទៅ​រក ការ​ទទួល​ទាន​ចំណី​អាហារ ដែល​ប្រើប្រាស​ជីសរីរាង្គ ឬ ជីធម្មជាតិ វិញ ។ ដែល​ករណី​នេះ បាន​ធ្វើ​​ឲ្យ​ ទីផ្សារ​លក់​ផលិតផល​ពី​ជី សរីរាង្គ ទទួល​បាន​ការ​គាំ​ទ្រខ្លាំង ៕

    អានបន្ថែម »
  • កសិករ​ផលិត​បន្លែ​ប្រើ​ជីធម្មជាតិ​អាច​រក​ចំណូល​បាន​ជាង​មួយ​លាន​រៀល​ក្នុង​មួយខែ​​

    16 Jul, 2014

    កសិករ​ដែល​ផលិត​បន្លែ​សរីរាង្គ​ដោយ​ប្រើ​ជីធម្មជាតិ ពួកគេ អាច​រក​ប្រាក់ចំណូល​បាន​ប្រមាណ​ជាង​មួយ​លាន​រៀល​ក្នុង​មួយ​ខែ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។​

    អ្នកស្រី សម សុខ​គីម កសិករ​នៅ​ភូមិ​ត្រ​បូក​កោះ ឃុំ​ស្វាយជ្រុំ ស្រុករ​លៀ​បង្អៀរ ខេត្ត​កំពង់ឆ្នាំង មានប្រសាសន៍ថា ៖ “​នៅលើ​ដី​ទំហំ​៥​អា គាត់​បាន​ដាំ​បន្លែ​ដូចជា ននោង ត្រឡាច ព​ពាយ ត្រកួន សាឡា​ត់ ស្ពៃ​គ្រប់មុខ និង​ជីគ្រប់មុខ ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​អង្គការ​សេ​ដាក នៅ​ភ្នំពេញ​រៀងរាល់ខែ​។​អ្នកស្រី​បញ្ជាក់ថា គាត់​រក​ចំណូល​ការ​ដាំ​បន្លែ​នេះ​បាន​ជាង​មួយ​លាន​រៀល​ក្នុង​មួយខែ​”​។​

    ​អ្នកស្រី សម សុខ​គីម គឺ​កសិករ​ម្នាក់​ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​ផ្នែក​ដាំ​បន្លែ​សរីរាង្គ ពី​អង្គការ​សេ​ដាក​។ ​អ្នកស្រីនិយាយថា ៖ “​ខ្ញុំ​សប្បាយចិត្ត​ដោយ​បាន​ឃើញ​អ្នក​ហូប​បន្លែ​ដែល​ខ្ញុំ​ដាំ មាន​សុខភាព​ល្អ ពិសេស​សមាជិក​គ្រួសារ​ខ្ញុំ​”​។​

    ​ប្រធាន​អង្គការ​សេ​ដាក លោក​បណ្ឌិត យ៉ង សាំង​កុមារ មានប្រសាសន៍​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា ៖ “ ​វា​ជា​គំរូ​មួយ ដ៏​សំខាន់​សម្រាប់​កសិក​រដ​ទៃ​ទៀត ដែល​ចាប់​អាជីព​ជា​អ្នក​ផលិត​បន្លែ​សរីរាង្គ​ផ្គត់ផ្គង់​មក​ទីផ្សា​ដើម្បី​ បង្កើន​ប្រាក់ចំណូល ដោយ​ពឹង​លើ​ខ្លួនឯង ដែល​សេ​ដាក នឹង​ពង្រីក​ការងារ​នេះ​បន្ថែម​ទៀត​នៅ​ឆ្នាំ​២០១៤”​។​

    ​លោក​បណ្ឌិត យ៉ង សាំង​កុមារ មានប្រសាសន៍​ទៀត​ថា ៖ “​តាមរយៈ​អាជីព​ ដាំ​បន្លែ​សរីរាង្គ​នេះ កសិករ​នឹង​អាច​បង្កើន​ឱកាស​ការងារ​ដល់​ប្រជាជន​មូលដ្ឋាន លើសពីនេះ​ទៀត ហើយ​សេដ្ឋកិច្ចជាតិ​នឹង​រីកចំរើន តាមរយៈ​កាត់បន្ថយ​លំហូរ​លុយ​ចេញពី​ប្រទេស ដើម្បី​ទិញ​បន្លែ​នាំចូល​”​។​

    ​ចាប់តាំងពី​ឆ្នាំ​២០០៣​មក អង្គការ​សេ​ដាក ក្រោម​កិច្ចសហការ​ជាមួយ​អង្គការ​GIZ បាន​ចងក្រង​កសិករ​ជា​អ្នក​ផលិត​បន្លែ​សរីរាង្គ ចំនួន​១០០​នាក់ នៅ​ខេត្ត​កំពត តាកែវ កំពង់ស្ពឺ និង​កំពង់ឆ្នាំង ដោយ​ផ្គត់ផ្គង់​បន្លែ​សរីរាង្គ ម​កកាន់​ទីផ្សារ​នៅ​ភ្នំពេញ ប្រមាណ​៥០​តោន​ក្នុង​ឆ្នាំ​២០១៣៕

    អានបន្ថែម »
  • ជីធម្មជាតិ​ជប៉ុន​សញ្ញា​ផែនដី​ធ្វើ​ឱ្យ​កៅស៊ូ​កំពុង​ចៀរ​កើន​ជ័រ​និង​កំហាប់​ជ័រ​ស្ងួត

    16 Jul, 2014

    ដោយ ៖ អប្សរា

    ក្រោយ​ពី​បាន​ទទួល​ជោគជ័យ​យ៉ាង​ធំធេង ក្នុង​ការ​ប្រើប្រាស់​លើ​កូន​កៅស៊ូ​កន្លង​មក ជី​ធម្មជាតិ​ជប៉ុន​សញ្ញាផែនដី​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​ម្ចាស់​ចំការ​ កៅស៊ូ​កំពុង​ជៀរ​ជ័រ​អួត​សរសើរ​មិនដាច់​ពី​មាត់​នូវ​ការ​កើន​បរិមាណ​ជ័រ បន្ទាប់​ពី​បាន​ប្រើប្រាស់​ជីធម្មជាតិ​ជប៉ុន​ជំនួស​ជី​ផ្សេង​ដទៃទៀត​។ ​ដោយ​ចង់​ដឹង​ការ​ពិត​ជាក់ស្ដែង យើង​ក៏​បាន​ចុះ​ដល់ទី​កន្លែង​តាម​ការ​ច​ង្អុ​រ​បង្ហាញ​របស់ក្រុមហ៊ុន​។ យើង​បាន​ចុះ​ទៅ​ដល់​ភូមិ​ស្ពាន ឃុំ​ដារ ស្រុក​មេមត់​ជួប​លោក​ទូច​នៅ​ក្នុង​ចំការ​របស់​គាត់​តែ​ម្ដង​។ គាត់​កំពុង​ឈរ​សំលឹង​ជ​រ័​កៅស៊ូ​ដែល​ហូរ ជា​តំណក់​ៗ​។ នៅ​ពេល​ជួប​យើង​គាត់​បាន ស្ទុះ​មក​ចាប់ដៃ​សំដែង​ការ​គួរសម​។ ​បន្ទាប់​ពី​យើង​បាន​រៀបរាប់​ពី​គោលបំណង​របស់​យើង រួច​មក គាត់​ញញឹម​យ៉ាង​ស្រស់ ហើយ​លើកដៃ​ចង្អុល​ទៅ​ជ័រកៅស៊ូ​ដែល​កំពុង​ហូរ ហើយ​ឆ្លើយ​ប្រាប់​មក​វិញ​ថា “​លោក​ប្អូន​ខ្ញុំ​មិន​នឹក​ស្មានថា​ជីធម្មជាតិ​ជប៉ុន​អស្ចារ្យ​ដល់​ម្ល៉ឹង​ សោះ ខ្ញុំ​ទើប តែ​ដាក់​វា​បាន​ជាង​មួយ​ខែ​សោះ​ដាក់​ក្នុង​១​ដើមតែ​២០០​ក្រាម​ទេ តែ​ចំនួន​ជ័រស្រស់​អាច​កើន រហូត​ដល់​៥​ទៅ​៦​គីឡូក្រាម គឺ​ពី​២០​គីឡូក្រាម​ទៅ​២៥​ទៅ​២៦​គីឡូក្រាម​ហើយ​ដេ​សេ​(DRC) វា​ឡើង​ពី​១៤ ទៅ​១៥ បើ​គិត​ជា​លុយ​ខុស​គ្នា​ពី​១០​ទៅ​១៥​ភាគរយ​ឯណោះ​”​។

    យើង​បាន​សួរ​គាត់​ទៀត​ថា តើ​ការ​ដុះ​លូតលាស់ និង​ជំងឺ​យ៉ាងម៉េច​ដែរ បន្ទាប់​ពី​បាន​ប្រើ​ជី​នេះ​។ គាត់​នៅ​រក្សា​ភាព​ញញឹម​ហើយ​ឆ្លើយ​ថា “​គួរ​ឱ្យ​សប្បាយចិត្ដ​ណាស់​ខ្ញុំ​ក្នុង​ពេល​នេះ ព្រោះ​កៅស៊ូ​ខ្ញុំ​មាន​ជំងឺ​តិច​បំផុត គឺ​ប្រហែល​មួយ​ភាគរយ​ប៉ុណ្ណោះ បើ​ប្រៀបធៀប កាលពី​ប្រើ​ជីគីមី មាន​រហូត​១០​ភាគរយ​”​។ យើង​បាន​ទៅ​ជួប​លោកគ្រូ​ធី នៅ​ដារ ស្រុក​មេមត់​ដូច​គ្នា​ដែល​ប្រើ​ជីធម្មជាតិ​ជប៉ុន​នេះ​ដែរ​។ នៅ​ពេល​ដែល​យើង​បាន​ជំរាប​ប្រាប់​គាត់់​ពី​គោល បំណង​របស់​យើង​រួច​ហើយ​គាត់​ក៏​បាន​រៀបរាប់ប្រាប់​មក​យើង​វិញ​ថា គាត់​បាន​ប្រើ​ជីធម្មជាតិ ជប៉ុន​នេះ លើ​ចំការ​កៅស៊ូ​គាត់​ចំនួន​៣​ហិ​កតា គឺ​រោយ​តាម​ចន្លោះ​រង​៣​បាវ​ក្នុង​១​ហិ​កតា​។ គាត់​បាន​ហុច​តែ​មួយ​ពែង​មក​ឱ្យ​យើង​ហើយ
    បន្ដ​សំដី​ដោយ​សំណើច​ក្អាកក្អាយ ​ទៀត​ថា “​រឿង​ដែល​គួរ​ឱ្យ​ស្ងើចសរសើរ​នោះ គឺ​បរិមាណ​ជ័រស្រស់​កើន​រហូត​២០០​គីឡូក្រាម បើ​ប្រៀបធៀប​ការ​ដាក់​ជីគីមី​បាន​ត្រឹមតែ​១៥០​គីឡូក្រាម​ហើយ​ដេ​សេ​(DRC) វា​ឡើង​ពី ១៥​ទៅ ១៦-១៧ គឺ​១​ទៅ​២​លេខ​។ ខ្ញុំ​សប្បាយចិត្ដ​ណាស់ ព្រោះ​វា​កើនឡើង​ជាង​មួយ​ខែ​ហើយ​តែ​ក្រុមហ៊ុន​ចង់ឱ្យ​ខ្ញុំ​រង់ចាំ​មើល តើ​ពេល​ណា​ទើប​វា​ឈប់​កើន ខ្ញុំ​មិន​ព្រម​តាម​ក្រុមហ៊ុន​ទេ ខ្ញុំ​បាន​ដាក់​ជី​នេះ​បន្ថែម​ទៀត​ហើយ​ព្រោះ​ខ្លាច​ផុត​រដូវភ្លៀង​”​។ យើង​បាន​សួរ​គាត់​ទៀត​ថា តើ​ការ​ដាក់​ជីធម្មជាតិ​ជប៉ុន​នេះ​ចំណេញ​រឺទេ? គាត់​សើច​ហួសចិត្ដ​នឹង​សំនួរ​នេះ​គាត់​ថា “​រឿង អី​មិន​ចំណេញ បើ​ទឹក​ជ័រ​ក៏​កើន ហើយ​ដេ​សេ​(DRC) ក៏​កើន គឺ​វា​ចំណេញ​ច្រើន​មែនទែន​មិនតែប៉ុណ្ណោះ កៅស៊ូ​ខ្ញុំ​ឥឡូវនេះ វា​មាន​ស្លឹក ក្រាស់ ដើម​វា​ឡើង​ភ្លឺ​រលោង ហើយ​កាត់​បន្ថយ​ជំងឺ​បាន​យ៉ាងច្រើន​ទៀត​ផង​”​។

    យើង​បាន​បន្ដដំណើរ​ទៅ​ចូល​ចំការ​កៅស៊ូ លោក​ប៊ុ​ន ហាក់ នៅ​ដារ​។ គាត់​បាន​នាំ​យើង​ដើរ​ជាង​មួយ​រយ​ម៉ែត្រ ទើប​ដល់​ចំការ​គាត់​។ កៅស៊ូ​គាត់​មាន​អាយុ​ជាង​១៣​ឆ្នាំ​ហើយ​។ គាត់​បាន​ចង្អុល​ប្រាប់​យើង​ដោយ​ងើយ​ទៅ​មើល ចុង​កៅស៊ូ​ដោយ​និយាយ​ថា​“​លោក​មើលចុះ ឥឡូវ​ស្លឹក​វា​ប្រែជា​បៃតង​វិញ​ហើយ បន្ទាប់​ពី​ខ្ញុំ​បាន​ដាក់​ជីធម្មជាតិ​ជប៉ុន​ទើបបាន​ជិត​មួយខែ​ប៉ុណ្ណោះ​។ ខ្ញុំ​ឈប់​ដាក់​ជី​ឱ្យ​វា​ជាង​៤​ឆ្នាំហើយ​ខ្ញុំ​គ្រាន់តែ​លាបថ្នាំ​បង្ខំ​ ឱ្យ​វា​ចេញ​ជ័រ ច្រើន ព្រោះ​ជ័រ​កំពុង​បាន​ថ្លៃ​។ ដើមឆ្នាំ​នេះ ស្រាប់តែ​វា​ចេញ​ជ័រ​កាន់តែ​តិច​ទៅ​ៗ ហើយ​រាវ​ជាង​ធម្មតា​។ ខ្ញុំ​ចាប់ផ្ដើម​ភ័យ ហើយដោយ​ឮ​ល្បី​ជីធម្មជាតិ​ជប៉ុន​តាម​វិទ្យុ​ខ្ញុំ​ក៏​ទិញ​វា​មកដាក់​”​។ គាត់​ងាក​មក​ញញឹម​ដាក់​យើងខ្ញុំ​ហើយ​លើកដៃ​អង្អែល​ដើម​កៅស៊ូ​ដោយ​បន្ដសំដី​ ថា “​ឥឡូវ​វា​បញ្ចេញ​ជ័រ​ឱ្យ​ខ្ញុំ​បាន​ច្រើន គួរ​ឱ្យ​សប្បាយចិត្ដ​ណាស់ ព្រោះ​វា​ខាប់​ជាង​មុន នៅ​ពេល​ដែល​ខ្ញុំ​យក​ទៅ​បង្កក់​ទម្ងន់ វា​បាន​កើន​យ៉ាងច្រើន​នេះ ក៏​ដោយសារ​ខ្ញុំ​បាន​ដាក់​ជី​ធម្ម ជាតិ​ជប៉ុន​នេះឯង​”​។

    បន្ទាប់​មក យើង​បាន​លា​គាត់​បន្ដដំណើរ​ទៅ កាន់​ចំការ​កៅស៊ូ​ជប់​ដោយ​បាន​ចូល​ទៅ​មើល ចំការ​កៅស៊ូ​ដែល​កំពុង​ជៀរ​ជ័រ ហើយ​ដែល​បាន ប្រើ​ជីធម្មជាតិ​ជប៉ុន​នេះ​ដែរ រួម​ជាមួយ​អ្នក បច្ចេកទេស​ម្នាក់​ទៅ​ជាមួយ​ផង​។ នៅ​ពេល​ចុះ ពិនិត្យ​ដើម​កៅស៊ូ អ្នកបច្ចេកទេស​រូប​នេះ​បាន រៀបរាប់​ប្រាប់​យើង​ថា នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​ក្រុមហ៊ុន​បាន​សាកល្បង​ប្រើ​ជីធម្មជាតិជប៉ុន​នេះ​នៅ​លើ​ដើម​កៅស៊ូ​ដែល​ កំពុង​ធ្វើ​អាជីវ​កម្ម​។ ​មុន​នឹង​ចាប់ផ្ដើម​ប្រើ​វា​យើង​បានធ្វើការ​ពិសោធ​តាម​ក្បួនខ្នាត​បច្ចេកទេស ​ត្រឹមត្រូវ​ណាស់ លទ្ធផល​ដែល​យើង​បាន​ទទួលបាន បញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រើ​ជីធម្មជាតិ​ជប៉ុននេះ​លើ​ពូជ​ប៉េ​បេ​២៦០ បរិមាណ​ផល​កើន​លើស ជី​ដទៃ ៣២,២៣​ភាគរយ រីឯ​ដេ​សេ​9​ឌ​ជ្រប កើន​ពី ២៥,០៥​ទៅ​២៨,២០ បើ​លើ​ពូជ​ហ្សេ​តេ​១​វិញ គឺ​កើនឡើង​២៦,៤៤​ភាគរយ ហើយ​ដេ​សេ​(DRC) វា​ឡើង​ពី​២៤,៩២ ទៅ ២៧,៧៦​។

    គាត់​ងាក​មក​ញញឹម​ដាក់​យើង​បន្ដិច​បន្ដថ៉ា​សរុប​មក​ លោក​ឃើញ​ទេ ជីធម្មជាតិ​ជប៉ុន​នេះ ពិតជា​មាន​ប្រសិទ្ធភាព​អស្ចារ្យ​មែន​ប្រើ លើ​ដើម​កៅស៊ូ​កំពុង​ជៀរ​ជ័រ​”​។ តាម​បទ​ពិសោធន៍​ទាំងនេះ យើង​អាច សន្និដ្ឋាន​បាន​ថា​ជីធម្មជាតិ​ជប៉ុន​មាន​ប្រសិទ្ធភាព​ខ្ពស់​ណាស់ ក្នុង​ការ​ប្រើ​ដាក់​លើ​កៅស៊ូ កំពុង​ជៀរ​ជ​រ័ គឺ​វា​ធ្វើ​ឱ្យ​កើន​បរិមាណ​ជ័រស្រស់ និង​ដេ​សេ (DRC) ថែម​ទាំង​កាត់​បន្ថយ​ជំងឺ​ផ្សេង​ៗ​បាន​យ៉ាងច្រើន​។​ មិន​តែ​ប៉ុ​ណ្ណាះ​ជីធម្មជាតិ​ជប៉ុន​អាច​ឱ្យ​ជីវចំរុះ​ក្នុង​ដី​រស់រាន​បាន ដែល​ជា​កត្ដា​នាំ​ឱ្យ​ដី​ធូរ និង​រក្សា​ជីជាតិ​បាន​ស្ថិត​ស្ថិរ​យូរអង្វែង​។ ​ម្ចាស់​ចំការ​កៅស៊ូ​ទាំងឡាយ ត្រូវ​តែ​នាំ​គ្នា​ប្រើ​ជីធម្មជាតិ​ជប៉ុន​កុំបី​ខាន​៕

    អានបន្ថែម »
  • សេដាកជំរុញ​ឲ្យរួមគ្នា​ការពារ​ជញ្ជ្រាំង​ស្រូវ

    16 Jul, 2014

    ភ្នំពេញប៉ុស្តិ៍ៈ ជញ្ជ្រាំង​ស្រូវ ដែលមាន​នៅក្នុង​ដីស្រែ នៅ​ស្ទើរពាសពេញ​ផ្ទៃ​ប្រទេស​ បន្ទាប់ពី​ការ​ច្រូតកាត់រួច​ គឺជា​ធនធាន​មួយ​ដ៏​មាន​សារៈ​ប្រយោជន៍ និង​ប្រកប​ដោយ​សក្តានុពល​ខ្ពស់​ សម្រាប់​កសិករ ជាពិសេស វាជា​ជីធម្មជាតិ​ដ៏​ល្អ ដែល​ជួយ​ឲ្យ​ដី​ផុស និង​ផ្តល់​ជីជាតិ​បន្ថែម​ដល់​ស្រូវ។ នេះ​បើ​តាម​អត្ថបទ​ផ្សព្វផ្សាយ​មួយ ​របស់​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍កសិកម្ម​កម្ពុជា ហៅកាត់ សេដាក ចេញផ្សាយ​កាលពី​ម្សិលមិញ​។

    អត្ថបទ​ផ្សព្វផ្សាយ ​របស់​អង្គការ​សេដាក​នេះ គឺ​ធ្វើឡើង ក្នុង​គោល​បំណង ជំរុញ​ឲ្យ​អ្នក​ជាប់ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​នាំគ្នា​ការពារ និង​ប្រើប្រាស់​ជញ្ជ្រាំងស្រូវ​ឲ្យបាន​ល្អប្រសើរ បន្ទាប់ពី​កត់​សម្គាល់​ឃើញថា កន្លង​មក ជញ្ជ្រាំង មិន​ត្រូវ​បាន​ទទួល​ការ​ថែរក្សា​ប៉ុន្មាន​ទេ ក្នុង​ចំណោម​ប្រជាកសិករ​ខ្មែរ​ជាច្រើន រហូតដល់​មាន​ការដុតបំផ្លាញ​ចោល​ក៏មាន​។

    លោក យ៉ង សាំង​កុមារ ប្រធាន​អង្គការ​សេដាក ​ត្រូវបាន​ស្រង់​សម្តី នៅក្នុង​អត្ថបទ​ផ្សព្វផ្សាយ​នេះថា ការការពារ​ជញ្ជ្រាំង ពីការដុតបំផ្លាញ​ចោល ហើយ​ទុកវា​ធ្វើការ​ភ្ជួរលុបនៅ​ពេលធ្វើស្រែ​នៅរដូវក្រោយ នឹង​ជួយ​ឲ្យ​ផល​ស្រូវ​កសិករ កើន​បានច្រើន និង​អាចជួយ​កាត់បន្ថយ​នូវការ​ចំណាយ​របស់​កសិករ លើ​ការទិញ​ជី ព្រមទាំង​ធ្វើឲ្យ​ជីជាតិ​ដី អាច​មាន​និរន្តរភាព​ថែមទៀត។ លោក យ៉ង សាំង​កុមារ​បាន ​បញ្ជាក់​ថា៖ «​ផ្ទុយ​ទៅវិញ ការដុត​ជញ្ជ្រាំង​ចោល​ដោយ​ចេតនា ឬ​អចេតនា នាំមក​នូវគុណវិបត្តិ​ជាច្រើន​ដូច​ជា បាត់​បង់​នូវ​សារធាតុ​សរីរាង្គ សម្រាប់​ប្រើជា​ជី​ជំនួយ​ដល់​ដី បាត់​បង់​នូវ​គម្រប​ការ​ពារ​ដី​ពី​កម្តៅ​ថ្ងៃ»។ លើស​ពី​នេះ​ទៅ​ទៀត ចំហេះ​ជញ្ជ្រាំង នាំ​មក​នូវ​កម្តៅ​បន្ថែម និង​ឧស្ម័ន​ផ្សេង​ៗ ជា​ពិសេស​ឧស្ម័ន​កាបូនិក ដែល​អាច​បង្កឲ្យ​មាន​ការ​បំពុល​ដល់​បរិយាកាស និង​បង្កើត​ឲ្យ​មាន​អាកាសធាតុ​ក្តៅហួត​ហែង​។

    លោក ឡាច ឃ្លី កសិករ​ម្នាក់​រស់នៅ​ក្នុងភូមិ​ ត្រពាំង​ព្រីង ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្ត​តាកែវ បាន​ឲ្យ​ដឹងថា ប្រជា​កសិករ នៅ​ក្នុងភូមិ​របស់​លោក តែងតែ​យកចិត្តទុកដាក់​ ការពារ​ជញ្ជ្រាំង​ស្រូវ បន្ទាប់ពី​ការច្រូតកាត់​រួច មិនឲ្យ​មាន​ការ​ដុត​បំផ្លញ​ឡើយ ដោយ​បញ្ជាក់​ថា ​ជញ្ជ្រាំង​ស្រូវ បាន​ផ្តល់​នូវផលប្រយោជន៍​ជាច្រើន​ដូចជា ជួយ​គ្របដី​ពីកម្តៅ​ថ្ងៃ និង​ផ្តល់​ជីជាតិ​បន្ថែម​ដល់ដីស្រែ។ កសិករ​រូបនេះ បាន​និយាយថា៖ ​«​ខ្ញុំសង្ឃឹមថា ប្រជាកសិករ នឹង​រួមគ្នា​ការពារ​ជញ្ជ្រាំង​ស្រូវ ដើម្បី​ជីជាតិ​ដី នឹង​ធ្វើ​ឲ្យ​ទិន្នផល​ស្រូវ​កើន​ឡើង​»​។

    ដោយ​រក​ឃើញ​ថា ជញ្ជ្រាំង​ស្រូវ នាំ​មក​នូវ​ផលប្រយោជន៍​ច្រើន ដល់​កសិករ និង​បរិស្ថាន ​អង្គការ​សេដាក បាន​អំពាវនាវ​ដល់​កសិករ គ្រូ​បង្រៀន និង​អ្នក​ពាក់​ព័ន្ធ ជា​ពិសេស​អាជ្ញាធរ​មូលដ្ឋាន ​ជួយ​ចាត់វិធានការ​ការពារ​ធន​ធាន​ជញ្ជ្រាំង​ ដែល​មាន​នៅ​គ្រប់​ទិស​ទី​នេះ តាម​រយៈ​ការ​ជំរុញ​ឲ្យ​កសិករ​ ភ្ជួរលុបជញ្ជ្រាំង​ទៅតាម​លទ្ធភាព ​ដែល​អាចធ្វើបាន អប់រំ​កសិករ ជា​ពិសេស​កុមារ និង​យុវជន ឲ្យ​យល់ពី​សារប្រយោជន៍​នៃ​ជញ្ជ្រាំង និង​ណែនាំ​កុំឲ្យ​ពួកគេ​ដុតជញ្ជ្រាំង។ លើសពីនេះ​ទៅទៀត អាជ្ញាធរ​មូលដ្ឋាន​ គួរ​មាន​វិធានការ​ផាក​ពិន័យ ​ក្នុង​កម្រិត​ណា​មួយ ចំពោះ​ជនណា​ ដែល​ដុត​ជញ្ជ្រាំង និង​ចំបើង​នៅ​តាម​វាលស្រែ​ដោយ​ចេតនា៕

    អានបន្ថែម »
  • ជី​ធម្ម​ជាតិ​ផ្ដល់​តែ​គុណ​សម្បត្ដិ

    16 Jul, 2014

    សុខភាពយើងៈ

    ជោគ​ជ័យ​នៃ​ផលិត​ផល​កសិ​កម្ម​មិន​អាស្រ័យ​ទៅលើ​កត្ដា​ធម្ម​ជាតិ​ ទាំង​ស្រុង​នោះ​ទេ ចាំបាច់​ត្រូវ​ពឹង​ផ្អែក​ទៅលើ​បច្ចេក​ទេស និង​ការ​ប្រើ​ប្រាស់​ជីជា​ជំនួយ​ផង​ដែរ។ ការ​ជ្រើស​រើស​ជីជា​កត្ដា​សំខាន់​ដែល​លោក​អ្នក​គួរមាន​ការ​ប្រុង​ប្រយ័ត្ន​ ព្រោះ​ពេល​ខ្លះវា​អាច ផ្ដល់​នូវ​គុណ​វិបត្ដិ​ទៅ​វិញ។ ជី​ធម្ម​ជាតិ​ជា​ជម្រើស​ដ៏ល្អ​ដែល​លោក​អ្នក​គួរ​ប្រើ​ប្រាស់​ដើម្បី​បម្រើ​ ឱ្យ​កសិ​កម្ម។ តើជី​ធម្ម​ជាតិ​ជាអ្វី​និង​មាន ផល​ប្រយោជន៍​យ៉ាង​ណា​ខ្លះ?

    លោក យិន សុ​ប៊ុណ្ណា អនុ​ប្រធាន​សមា​គម​សុខ​ភាព និង​វិជ្ជា​ជីវៈ​នារី​ខ្មែរ​បាន​ស្រាយ​បំភ្លឺ​អំពី​បញ្ហា​ជី​ធម្ម​ជាតិ​ជូន​ មិត្ដ​អ្នក​អាន តាម​រយៈ​ទស្សនា​វដ្ដី សុខភាពយើង។

    ជីធម្មជាតិ

    ជី​ធម្ម​ជាតិ ជាជី​ដែល​ទទួល​បាន​ពីការ​កែ​ច្នៃ​បែប​ធម្ម​ជាតិ ឬ​ដោយ​យក​វត្ថុ​ធាតុ​ដើម​ចេញ​ពីអ្វី​ដែល​មាន​ស្រាប់​នៅក្នុង​ធម្មជាតិ ទៅ​ផលិត​ជាជី​ដើម្បី​បម្រើ​ឱ្យ​កសិ​កម្ម ឬ​កសិដ្ឋាន។ ជី​គីមី​មិន​មែន​ជាជី​ដែល​កើត​ចេញ​ពីការ​ធ្វើ​សំយោគ​រវាង​សមាស​ធាតុ​គីមី​ណា ​មួយ នោះ​ទេ។

    ប្រភេទជីធម្មជាតិ

    ជី​ធម្ម​ជាតិ​មាន​ច្រើន​ប្រភេទ​ច្រើន​សណ្ឋាន​ទៅ​តាម​ការ​ប្រើ​ប្រាស់​និង ​សម័យ​កាល។ ជី​ធម្ម​ជាតិ​មួយ​ប្រភេទ​ដែល​ចាស់​បុរាណ តែង​ប្រើ​ជា​ប្រចាំ​គឺជា​ជី​បាន​ពី​លាមក​សត្វ និង​កាក​សំណល់​ផ្សេងៗ។ ទិន្ន​ផល​ដំណាំ​ដែល​ទទួល​បាន​គឺមិន​សម​នឹង​តម្រូវ​ការ​របស់ ប្រជា​កសិ​ករ មាន​ន័យ​ថា​មាន​កម្រិត​ទាប​នៅ​ឡើយ។ ចំណែក​ជី​កំប៉ុស​ជាជី​ធម្ម​ជាតិ​មួយ​ប្រភេទ​ដែល​បាន​មកពី​ការ​ផ្អាប់​រុក្ខ​ ជាតិ លា​មក សត្វ អង្កាម និង​កាក​សំណល់​ផ្សេងៗ​ក្នុង​រយៈ​ពេល​ពី៣​ទៅ៦​ខែ​នោះ គេ​នឹង​បាន​ជី​គោក។ ចំ​ណែក​ឯជី​ទឹក​វិញ​គេយក​ស្លឹក​រុក្ខ​ជាតិ​ពណ៌ បៃ​តង​ទាំង​អស់​ទៅ​ផ្អាប់។ ដោយ​បច្ចេក​វិទ្យា​កាន់​តែ​ទំនើប​មាន​ការ​រីក​ចម្រើន​គេ​បាន​រក​ឃើញ​ការ​ ផលិត​ជី​ធម្ម​ជាតិ​មួយ​បែប​ទៀត​គឺ ជា​ប្រភេទ​អតិ​សុខុម​ប្រាណ ដោយ​ប្រើ​អតិ​សុខុម​ប្រាណ​ល្អនៅ​ក្នុង​ធម្មជាតិ​ដែល​មាន​នៅ​ក្នុង​ប្រទេស​ កម្ពុជា។

    គុណប្រយោជន៍នៃការប្រើជីធម្មជាតិ

    ពុំ​មាន​គុណ​វិបត្ដិ​ណា​មួយ​ដែល​កើត​ឡើង​ដោយ​ការ​ប្រើ​ជី​ធម្ម​ជាតិ​នោះ​ ឡើយ តែវា​មាន​គុណ​សម្បត្ដិ​ច្រើន​ប្រការ​ទៅ​វិញ។ លោក​អ្នក​អាច​ប្រើ​ជី​ធម្ម​ជាតិ​បាន​គ្រប់​តម្រូវ​ការ​ទាំង​អស់ ទាំង​ផ្នែក​កសិ​កម្ម​ស្រែ​ចម្ការ ការ​ចិញ្ចឹម​សត្វ (សត្វ​លើ​គោក​និង​សត្វ​ក្នុង ទឹក) កសិ​ដ្ឋាន និង​អាច​យក​មក​ប្រើ​ប្រាស់​ដើម្បី​បម្រើ​ជា​ផល​ប្រ​យោជន៍​ក្នុង​គេ​ហដ្ឋាន​ បាន​ផង​ដែរ។

    1 . បង្កើន​ទិន្ន​ផល​ដំណាំ ជួយ​ កាត់​បន្ថយ​ជាតិ​អាស៊ីដ​ក្នុងដី​និងទឹក កម្ចាត់​សត្វ​ល្អិត​ដែល​ជាស​ត្រូវ​នឹង​ដំណាំ។ ប្រើ​ជី ធម្ម​ជាតិ​អាច​ជួយ​ធ្វើឱ្យ​ដី​ផុស និង​ជក់​ទឹក មិន​រឹង មិន​ត្រឹម​តែ​ប៉ុណ្ណោះ​អាច​ជួយ​រំលាយ​ពពួក​កម្ទេច​កាក​សំណល់​ផ្សេងៗ​ឱ្យ​ ក្លាយ​ទៅ​ជា អាហារ​សម្រាប់​ដំណាំ​បាន​ថែម​ទៀត​ផង។ ជី​ធម្ម​ជាតិ​ជួយ​បង្កើត​អ័រ​ម៉ូន​ធ្វើឱ្យ​ដំណាំ​ទទួល​បាន​ទិន្ន​ផល​ខ្ពស់​ មាន​គុណ​ភាព និង​អាច​រក្សា ទុក​បាន​យូរ។ ពិសេស​គឺអាច​ជួយ​បង្កើន​ចំណូល​ពីការ​នាំ​ចេញ​នូវ​ផលិត​ផល​ដែល​ប្រើ​ជី​ ធម្មជាតិ​នាំឱ្យ​សេដ្ឋ​កិច្ច​គ្រួសារ​មាន​ការ​កើន​ឡើង ទ្វេ​ដង។ ការ​ប្រើជី​ធម្ម​ជាតិ​មិន​ត្រឹម​តែមាន​ប្រយោជន៍​សម្រាប់​កសិ​កម្ម​និង​ បង្កើន​ផល​ដំណាំ​ប៉ុ​ណ្ណោះ​ទេ តែក៏​មាន​គុណ​សម្បត្ដិ​ច្រើន ចំពោះ​សត្វ​ចិញ្ចឹម ពិសេស​ត្រី និង​ស្រះ​ទឹក។ ជី​ធម្ម​ជាតិ​ជួយ​ដោះ​ស្រាយ​បញ្ហា​ព្រូន​ក្នុងទឹក​ដែល​ជាផល​អាក្រក់​សម្រាប់ ​ការ​ចិញ្ចឹម​ត្រី និង​កង្កែប ជួយ​ផ្សះ​ដំបៅ បំបាត់​ក្លិន ភក់​ក្នុង​អាង បឹង ស្រះ និង​ជួយ​បង្កើត​ប្លង់​តុង​សម្រាប់​ចិញ្ចឹម​ត្រី​ផង​ដែរ។

    2 . បរិ​ស្ថាន ៖ ការ​ប្រើ​ប្រាស់​ជី​ធម្ម​ជាតិ​ពុំមាន​ការ​ប៉ះ​ពាល់​ទៅ​ដល់​បរិ​ស្ថាន​នោះ​ ឡើយ តែវា​អាច​ជួយ​ដល់​បរិ​ស្ថាន​បាន ច្រើន​យ៉ាង ដូច​ជា​ជួយ​បំបាត់​ក្លិន​ស្អុយ​ក្នុង​កសិ​ដ្ឋាន​ចិញ្ចឹម​សត្វ រោង​ចក្រ​ឧស្សាហ​កម្ម និង​នៅ​តាម​ទី​ប្រជុំ​ជន​នានា។ វា​ជួយ​ធ្វើ​ឱ្យ​សម្រាម នៅ​តាម​ដង​ផ្លូវ ឬ​កន្លែង​ផ្ទុក​សម្រាម​ពុំ​មាន​ក្លិន​ស្អុយ​ឡើយ។ វា​ជួយ​ធ្វើឱ្យ​បរិយា​កាស​មាន​លក្ខណៈ​ល្អ​ប្រសើរ មិន​ប៉ះ​ពាល់​ទៅ​ដល់​ខ្យល់ និង​ទឹក​នោះ​ទេ។ ការ​ប្រើ​ប្រាស់​ជី​ធម្ម​ជាតិ​ជួយ​បំបាត់​សម្រាម ដោយ​ការ​យក​សម្រាម​ទៅកែ​ច្នៃ​ឱ្យ​បានជា​ប្រ​យោជន៍​ក្នុង​ការ​ធ្វើ​កសិ​កម្ម វិញ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ការ​ប្រើ​ប្រាស់​ជី​ធម្ម​ជាតិ​មាន​ប្រ​យោជន៍​បំផុត​ ក្នុង​ការ​ទ្រ​ទ្រង់​គុណ​ភាព​ដី មិន​ធ្វើ​ឱ្យ​ដី​ខូច​បែក​ក្រហែង និង​មិន ធ្វើ​ឱ្យ​ដី​បាត់​បង់​ជី​ជាតិ​នោះ​ឡើយ។ ប៉ុន្ដែ​វា​ជួយ​កែ​ប្រែ​ដី​ឱ្យ​មាន​ជី​ជាតិ​ល្អ ដី​ផុស​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​កសិ​កម្ម។

    3 . សុខ​ភាព ៖ ការ​ប្រើ​ជី​ធម្ម​ជាតិ​ពុំមាន​ប៉ះ​ពាល់​ដល់​សុខ​ភាព​នោះទេ ទាំង​ការប៉ះ​ទង្គិច​ដោយ​ផ្ទាល់ ​និង​ដោយ​ប្រយោល។ ផ្ទុយ​ទៅ​វិញវា​អាច​ជួយ​ទ្រទ្រង់​សុខ​ភាព​លោក​អ្នកឱ្យ​មាន​លក្ខណៈ​ល្អ​ ប្រសើរ​នៅ​ពេល​ដែល​លោក​អ្នក​ទទួល​ទាន​នូវ​ផលិត​ផល​ដែល​បាន​មកពី​ការ​ប្រើ​ជី ​ធម្មជាតិ។

    ដំបូន្មានអ្នកប្រឹក្សា

    ការ​ប្រើជី​ធម្ម​ជាតិ​មិន​ត្រឹម​តែជួយ​ឱ្យ​លោក​អ្នក​ទទួល​បាន​នូវផល​ប្រ​ យោជន៍​ច្រើន​ខាង​ផ្នែក​កសិ​កម្ម​ប៉ុណ្ណោះ​ទេ ថែម​ទាំង អាច​ជួយ​ការ​ពារ​បរិស្ថាន និង​ធ្វើ​ឱ្យដី​មាន​គុណ​ភាព​ល្អ មិន​ប៉ះ​ពាល់​ដល់​សុខភាព។ ដូច​នេះ​សូម​លោក​អ្នក​ជ្រើស​រើស​ការប្រើ​ប្រាស់​ជី ធម្ម​ជាតិ ហើយ​សូម​ចៀស​វាង​ការ​ប្រើ​ប្រាស់​ជីគីមី​ទៅលើ​ដំណាំ ព្រោះ​ធ្វើឱ្យ​ប៉ះ​ពាល់​គ្រប់​យ៉ាង​ទាំង​សុខ​ភាព​និង​បរិ​ស្ថាន​រស់​នៅ។ សូម​លោក​អ្នក​សម្រេច​ចិត្ដ​ជ្រើស​រើស​នូវ​វិធី​ដ៏ល្អ​នេះ។

    អានបន្ថែម »
  • កំណើនប្រាក់ឥណទានលើផ្នែកស្រូវអង្ករ

    13 Feb, 2014

    The government-backed Rural Development Bank (RDB) will lend $64 million to Cambodia’s agriculture sector in 2014, the bank’s top official said yesterday.

    Sun Kunthor, president of RDB, said most of the funding would be used to support growth in Cambodia’s rice sector as it strives to meet the government’s export target of one million tonnes by 2015.

    “The rice sector needs more than $300 million to reach its full potential,” Kunthor said.

    Kunthor added that credit from Cambodia’s commercial-banking sector would also help to fund the remaining investment needed in the industry.

    More funding is welcomed by local millers who say it will help stem the flow of paddy lost to neighbouring Thailand and Vietnam. But the RDB will need to make loans more accessible if the industry is to take full advantage of the credit injection, millers say.

    “The interest rate from the RDB is cheaper compared to commercial banks, but I have to pay for the procedure service, in total making it higher than what commercial banks offer,” he said.

    Yang Saing Komar, president of the Cambodian Center for Study and Development in Agriculture, said that interest rates in Cambodia were still among the highest in the region, making it difficult for local producers to compete with neighbouring countries.

    “If RDB could provide a larger amount of loans and keep the interest rate lower, that would give more benefits to the sector,” he said.

    The $64 million credit injection includes $20 million from RDB, $36 million from the paddy rice foundation at the Ministry of Economic and Finance and $8 million from the Bank of China.

    In Channy, CEO of Acleda Bank, Cambodia’s largest commercial bank, last month said agricultural lending activities had contributed significantly to the finance sector’s year on year growth.

    According to Channy, agricultural related lending increased 28 per cent from $552 million in loans in 2012 to more than $710 million in 2013.

    “This growth is mainly contributed by the Rice Policy introduced by the Royal Government in 2010, which can guarantee market conditions for farmers, processors and traders,” he said.

    អានបន្ថែម »
  • ក្នុងឆ្នាំ២០១៣នេះ កម្ពុជាផលិតស្រូវបាន ៦លានតោន

    13 Feb, 2014

    Cambodia's milled rice production is expected to increase to around 6 million tons (about 9.34 million tons, basis paddy) in 2013, up about 1% from the previous year, according to the UN's Food and Agricultural Organization (FAO).

    The FAO says that Cambodia's production is likely to increase in 2013 despite crop damages in about 128,500 hectares of paddy land and about 160,000 tons of paddy produce due to floods last year. Floods affected around 21 provinces in Cambodia between September and November 2013.

    According to the Deputy Director-General of Cambodia’s Department of Agriculture, Cambodia’s rice production is increasing year on year due to new intensive farming techniques and use of improved quality seeds. He told local sources that improved irrigation techniques have also contributed to the increase in paddy production in Cambodia.

    The FAO projects rice exports by Cambodia to increase to around 1.4 million tons in 2014, up about 8%from the previous year. Most of the rice from Cambodia goes to Vietnam and Thailand through cross-border trade, the FAO says.

    អានបន្ថែម »
  • កសិករកំពុងចាប់ផ្តើមស្ទូងស្រូវផ្កាម្លិះនៅដើមរដូវវស្សា

    13 Feb, 2014

    Welcome to wet season in which our farmers started to plant their monsoon crop—Cambodian Jasmine Rice. The major monsoon crop is planted in late May through July, when the first rains of the monsoon season begin to inundate and soften the land. Rice shoots are transplanted from late June through September. The main harvest is usually gathered six months later, in December.

    Along with this, SIGNATURES OF ASIA has signed contract farming with our farmers with total land of 1,000 hectares where we agreed to provide the 99% high purity foundation seeds for planting to our farmers. These seeds are supplied by CADI.

    We have high expectation that this year, we would have high production of Jasmine Rice with the great and satisfactory quality for our consumers as well as our traders all over the world.

    អានបន្ថែម »
ក្រុមហ៊ុន ជីធម្មជាតិសញ្ញាផែនដី ជាឧបសម្ព័ន្ធនៃក្រុមហ៊ុន បាយ័ន ហេរិថេច ហូលឌីង​ គ្រុប

# 5A, Street 388, Sangat Toul Svay Prey II, Khan Chamkamorn, Phnom Penh, Cambodia.

Tel: (+855)23-997178/ 12-912812 / 12-583483 / 92-989999
Fax: (+855)23-992243

Email: info@cambodiaagriculture.com

ព្យាករណ៍អាកាសធាតុក្រុងភ្នំពេញ


  • °c - °c



  • °c - °c



  • °c - °c