សូមតាមដានស្តាប់កម្មវិធីកសិកម្មតាមបែបធម្មជាតិ តាមរយៈវិទ្យុ​ : វិទ្យុអាស៊ីអាគ្នេយ៏FM106MHzផ្សាយរៀងរាល់ថ្ងៃ ចាប់ពីម៉ោង 10:00 ព្រឹក ដល់ម៉ោង 11:00​ ព្រឹក ,វិទ្យុជាតិ FM96 MHz ផ្សាយរៀងរាល់ថ្ងៃ ចាប់ពីម៉ោង 1:00​​ រសៀល ដល់ម៉ោង 3:00​ រសៀល ,វិទ្យុបាយ័ន FM95 MHz ផ្សាយនៅថ្ងៃសុក្រ ចាប់ពីម៉ោង 11:00 ព្រឹក ដល់ម៉ោង 12:00 ថ្ងៃត្រង់ និងផ្សាយនៅថ្ងៃអាទិត្យ ចាប់ពីម៉ោង 7:30 យប់ ដល់ម៉ោង 8:30 យប់​។

ជីអ៊ុយរ៉េសញ្ញាក្បាលសឹង្ហ


II. ជីអ៊ុយរ៉េសញ្ញាក្បាលសឹង្ហ

            ជាប្រភេជីដែលមានគុណភាពខ្ពស់ ហើយមានធាតុសកម្មរហូតដល់ទៅ ៤៦.៣%​​ ក្នុងទំងន់ជី១០០គ.ក្រ។ ជីអ៊ុយរ៉េសញ្ញាក្បាលសឹង្ហ​ ជាចំណីអាហារដ៏សំខាន់សំរាប់រុក្ខជាតិ​  ដែលធ្វើឲ្យរុក្ខជាតិគ្រប់ប្រភេទ អាចដុះលូតលាស់បានល្អ​ ហើយរហ័សទាន់ចិត្តពិសេសលើការលូតលាស់ដើម និងស្លឹក​ គឺធ្វើឲ្យដើមខ្ចីល្អ​ និងមានស្លឹកច្រើន ។ ការប្រើជីអ៊ុយរ៉េសញ្ញាក្បាលសឹង្ហ​ ឲ្យបានត្រឹមត្រូវតាមរូបមន្តនោះ វាអាចធ្វើឲ្យរុក្ខជាតិ​ ទទួលបានទិន្នផលខ្ពស់ តែបើប្រើច្រើនពេកនិងធ្វើឲ្យដំណាំមានដើមខ្ចីងាយបាក់​ ចំណែកឯផ្លែក្រទុំ ឫទុំអត់ស្មើ ។ ចំពោះកាប្រើ ជីអ៊ុយរ៉េសញ្ញាក្បាលសឹង្ហ ឲ្យបានត្រឹមត្រូវលើដំណាំបន្លែយកដើម​ និងស្លឹក​​នោះ គឺធ្វើឲ្យដំណាំមានដើមដងលូតលាស់បានលឿន និងបង្កើនទិន្នផលខ្ពស់ ។

១. វិធីសាស្រ្តក្នុងការប្រើជីអ៊ុយរ៉េសញ្ញាក្បាលសឹង្ហ

          ជីនេះអាចប្រើបានលើគ្រប់ស្ថានភាពដី និង គ្រប់ប្រភេទដំណាំគឺ​ អាចជួយឲ្យដំណាំមានការលូតលាស់បានលឿនទាន់ចិត្ត ជាពិសេសប្រើលើដំណាំបន្លែ​យកស្លឹក​ និងត្រួយ គឺធ្វើឲ្យវាមានការលូតលាស់លឿន​ និងមានស្លឹកខ្ចីច្រើន ឆាប់បានប្រមូលផល ហើយទទួលបានទិន្នផលខ្ពស់ ។ ដូច្នេះយើងសូមលើកយកពីវីធីសាស្រ្តក្នុងការប្រើប្រាស់ជីអ៊ុយរ៉េសញ្ញាក្បាលសឹង្ហ លើដំណាំមួយចំនួនដូចជា​ ខាត់ណាដើម និងគូឆាយ....

            ក. ខាត់ណាដើម ឫខាត់ណាឈើ

          ជាដំណាំដែលអាចដាំដុះបានទាំងពីររដូវ មិនថារដូវប្រាំង ឫវស្សា ប៉ុន្តែចំពោះរដូវវស្សាទាមទារការលើករងឲ្យបានខ្ពស់គឺអាចពី ២០-២៥ស.ម​​ ដើម្បីកុំឲ្យជាំទឹក ចំណែករដូវប្រាំងរងអាចលើកម្ពស់ពី ១៥-២០ស.ម ។

            +​ ការប្រើជី

            បច្ចេកទេសការប្រើ ជីអ៊ុយរ៉េសញ្ញាក្បាលសឹង្ហ ត្រូវប្រើដូចខាងក្រោម៖

  • ការប្រើទ្រាប់បាតៈ ត្រូវដាក់ ជីអ៊ុយរ៉េសញ្ញាក្បាលសឹង្ហ ចំនួន ០,៥គ.ក្រ លើផ្ទៃរង​ ១០០ម២ ដោយបាចលើរងហើយច្របលឲ្យសព្វទើបជីកជារណ្ដៅដាំ ឫដាក់តាមរណ្ដៅក៏បាន ។
  • ការបំប៉នលើកទី១: ក្រោយដាំរយៈពេល ៧-១០ថ្ងៃ ឫក្រោយសាប ១៥ថ្ងៃ ត្រូវបំប៉ន ជីអ៊ុយរ៉េសញ្ញាក្បាលសឹង្ហ ចំនួន ០,៥គ.ក្រ លើផ្ទៃរង ១០០ម២ ដោយលាយទឹកស្រោច ឫដាក់តាមចន្លោះគុម្ព ដោយជ្រោយដីកប់ ។
  • ការបំប៉នលើកទី២: ក្រោយដាំរយៈពេល ៣០ថ្ងៃ ត្រូវបំប៉ន ជីអ៊ុយរ៉េសញ្ញាក្បាលសឹង្ហ ចំនួន ០,៥គ.ក្រ លើផ្ទៃរង ១០០ម២ ដោយលាយទឹកស្រោច ឫដាក់តាមចន្លោះគុម្ព ដោយជ្រោយដីកប់ ។
  • ការបំប៉នលើកទី៣: ក្រោយដាំរយៈពេល ៤០ថ្ងៃ ត្រូវបំប៉ន ជីអ៊ុយរ៉េសញ្ញាក្បាលសឹង្ហ ចំនួន ០,៤គ.ក្រ លើផ្ទៃរង ១០០ម២ ដោយលាយទឹកស្រោច ឫដាក់តាមចន្លោះគុម្ព ដោយជ្រោយដីកប់ ។

ខ. គូឆាយ

ជាដំណាំដែលមានលក្ខណៈងាយស្រួលក្នុងការដាំដុះ និងមិនចំណាយពេលច្រើនក្នុងការថែទាំ ជាពិសេសមិនមានសត្វលិ្អតបំផ្លាញ ។

+ ការប្រើជី

បច្ចេកទេសការប្រើ ជីអ៊ុយរ៉េសញ្ញាក្បាលសឹង្ហ ត្រូវប្រើដូចខាងក្រោម៖

  • ការប្រើទ្រាប់បាតៈ ត្រូវដាក់ ជីអ៊ុយរ៉េសញ្ញាក្បាលសឹង្ហ ចំនួន ០,៥គ.ក្រ លើផ្ទៃរង​ ១០០ម២ ដោយបាចលើរងហើយច្របលឲ្យសព្វស្រោចទឹកឲ្យជោគមុនដាំ ។
  • ការបំប៉នៈ  ក្រោយដាំរយៈពេល ៣០ថ្ងៃ ត្រូវបំប៉ន ជីអ៊ុយរ៉េសញ្ញាក្បាលសឹង្ហ ចំនួន ៣០ក្រាម(១ស្លាបព្រាបាយ) លាយទឹក ២០លីត្រ ស្រោចលើរង ១០-១៥ម២ រួចស្រោចទឹកលាងវិញ ។

កំណត់ចំណាំៈ ចំពោះដំណាំដែលបានប្រើ ជីអ៊ុយរ៉េសញ្ញាក្បាលសឹង្ហ នោះបើបានប្រើលាយជាមួយ ជីធម្មជាតិជប៉ុនសញ្ញាផែនដី នោះវារឹតតែធ្វើឲ្យដំណាំមានសុខភាពរឹងមាំ និងទទួលបានផលកាន់តែខ្ពស់ ។

 

           



Japanese Organic Fertilizer is member of Bayon Heritage Holding Group

# 5A, Street 388, Sangat Toul Svay Prey II, Khan Chamkamorn, Phnom Penh, Cambodia.

Tel: (+855)23-997178/ 12-912812 / 12-583483 / 92-989999
Fax: (+855)23-992243

Email: info@cambodiaagriculture.com

ព្យាករណ៍អាកាសធាតុក្រុងភ្នំពេញ


  • °c - °c



  • °c - °c



  • °c - °c