សូមតាមដានស្តាប់កម្មវិធីកសិកម្មតាមបែបធម្មជាតិ តាមរយៈវិទ្យុ​ : វិទ្យុអាស៊ីអាគ្នេយ៏FM106MHzផ្សាយរៀងរាល់ថ្ងៃ ចាប់ពីម៉ោង 10:00 ព្រឹក ដល់ម៉ោង 11:00​ ព្រឹក ,វិទ្យុជាតិ FM96 MHz ផ្សាយរៀងរាល់ថ្ងៃ ចាប់ពីម៉ោង 1:00​​ រសៀល ដល់ម៉ោង 3:00​ រសៀល ,វិទ្យុបាយ័ន FM95 MHz ផ្សាយនៅថ្ងៃសុក្រ ចាប់ពីម៉ោង 11:00 ព្រឹក ដល់ម៉ោង 12:00 ថ្ងៃត្រង់ និងផ្សាយនៅថ្ងៃអាទិត្យ ចាប់ពីម៉ោង 7:30 យប់ ដល់ម៉ោង 8:30 យប់​។

ជីទឹកបំប៉ន (១០១)


ជីទឹកបំប៉នសញ្ញាក្បាលសឹង្ហ (១០១) ជាប្រភេទជីទឹកបំប៉ន ដែលផលិតមកពីធម្មជាតិ ១០០% ដែលអាចប្រើបានគ្រប់ប្រភេទដំណាំ មិនថាដំណាំបន្លែ ឈើហូបផ្លែ ផ្កា ស្រូវ កៅស៊ូ... គឺអាចប្រើបានទាំងអស់ ។ ការប្រើ ជីទឹកបំប៉នសញ្ញាក្បាលសឹង្ហ (១០១) អាចជួយឲ្យដំណាំមានសុខភាពល្អ មាំមួន និងលូតលាស់បានលឿន ព្រោះការប្រើជីទឹកនេះ វាជួយបង្កើនសម្ថតភាពប្រពន្ធ័ឫសឲ្យងាយស្រួលក្នុងការស្រូបយកសារធាតុចិញ្ចឹមពីក្នុងដី ។ កាលណាដំណាំមានសុខភាពល្អ ជំងឺ និងសត្វល្អិតក៏មិនសូវកើតមានដែរ ជាហេតុអាចជួយឲ្យគេអាចកាត់បន្ថយបានក្នុងការប្រើថ្នាំពុលផ្សេងៗ ចំពោះដំណាំដែលបានប្រើ ជីទឹកបំប៉នសញ្ញាក្បាលសឹង្ហ (១០១) នេះកសិផលដែលទទួលបានគឺពណ៍បៃតងស្រស់គួរឲ្យចង់ទទួលទាន ពិសេសរក្សាទុកបានយូរ ។ ការប្រើ ជីទឹកបំប៉នសញ្ញាក្បាលសឹង្ហ (១០១) នេះមិនត្រឹមតែធ្វើឲ្យដំណាំល្អតែមួយមុខនោះទេ គឺវាអាចជួយឲ្យដីមានទំរង់ល្អ (ផុសធូរ ​មានសំណើម និងមានជីជាតិ) ។ ប៉ុន្តែក្នុងការប្រើ  ជីទឹកបំប៉នសញ្ញាក្បាលសឹង្ហ (១០១) នេះគឺមានកំរឹតនៃការប្រើ និងពេលវេលាប្រើគឺខុសៗគ្នាទៅតាមប្រភេទដំណាំ ។ ដូច្នេះយើងសូមលើកយកពីវិធីសាស្រ្តក្នុងការប្រើប្រាស់ ជីទឹកបំប៉នសញ្ញាក្បាលសឹង្ហ (១០១) លើដំណាំមួយចំនួនដូចជា ដំណាំបន្លែយកផ្លែ ដំណាំឈើហូបផ្លែ និងដំណាំបន្លែយកស្លឹក ។

 

            ក. ការប្រើជីលើដំណាំបន្លែយកផ្លែ

          + ការប្រើលើដីមុនដាំដំណាំ

          ដំណាំបន្លែយកផ្លែមានដូចជា ត្រប់ ត្រសក់ និងម្ទេសជាដើម ចំពោះការប្រើគឺយើងអាចប្រើ ជីទឹកបំប៉នសញ្ញាក្បាលសឹង្ហ (១០១) នេះដោយយកទឹកជី ៥មល ឫ ៥cc លាយទឹក ២០លីត្រ បាញ់បានផ្ទៃដី ១០អា គឺបាញ់លើដីមុនពេលធ្វើការដំដុះ ។

            + ការប្រើជីលើគ្រាប់ពូជ

            យក ជីទឹកបំប៉នសញ្ញាក្បាលសឹង្ហ (១០១) ១មល លាយជាមួយទឹក ១លីត្រ ត្រាំគ្រាប់ពូជរយៈពេល ១២ម៉ោង បន្ទាប់មកស្រង់យកទៅផ្អាប់មួយយប់ ឫពីរយប់ឲ្យចេញពន្លកទើបយកទៅដាំ ។

            + ការប្រើជីលើកូនដំណាំ

          យក ជីទឹកបំប៉នសញ្ញាក្បាលសឹង្ហ (១០១) ១មល លាយជាមួយទឹក ១លីត្រ ស្រោចលើកូនដំណាំ ស្រោចមួយសប្ដាហ៍ម្ដង ស្រោចបីដង ដើម្បីបំប៉នកូនដំណាំឲ្យដុះលូតលាស់ល្អ ដើមដងរឹងមាំមុននិងយកទៅដាំ ។

            + ការប្រើជីបន្ទាប់ពីដាំទៅដល់មុនពេលប្រមូលផល

យក ជីទឹកបំប៉នសញ្ញាក្បាលសឹង្ហ (១០១) ១មល លាយជាមួយទឹក ៣លីត្រ ត្រាំឫសដំណាំ ៥វិនាទី មុនដាំដើម្បីឲ្យឫសឆាប់លាស់ថ្មី និងស្រូបយកសារធាតុចិញ្ចឹមបានងាយស្រួល ។ ក្រោយដាំបាន ១សប្ដាហ៍ យក ជីទឹកបំប៉នសញ្ញាក្បាលសឹង្ហ (១០១) ៥មល ឫ ៥cc លាយជាមួយទឹក ២០លីត្រ បាញ់លើស្លឹកដំណាំ ៣០% និង បាញ់លើដី៧០% ត្រូវបាញ់មួយសប្ដាហ៍ម្ដង និងធ្វើឲ្យដំណាំមានការលូតលាស់ល្អ ផ្កា ផ្លែ​ កាន់បានច្រើន ធ្វើឲ្យយើងទទួលបានទិន្នផលខ្ពស់ ។

ខ. ការប្រើជីលើដំណាំបន្លែយកស្លឹក

+ ការប្រើលើដីមុនដាំដំណាំ

          ដំណាំបន្លែយកស្លឹកមានដូចជា ខាត់ណាដើម ស្ពៃចង្កិះ និងស្ពៃជើងទាជាដើម ចំពោះការប្រើគឺយើងអាចប្រើ ជីទឹកបំប៉នសញ្ញាក្បាលសឹង្ហ (១០១) នេះដោយយកទឹកជី ៥មល ឫ ៥cc លាយទឹក ២០លីត្រ បាញ់បានផ្ទៃដី ១០អា គឺបាញ់លើដីមុនពេលធ្វើការដាំដុះ ។

+ ការប្រើជីលើគ្រាប់ពូជ

            យក ជីទឹកបំប៉នសញ្ញាក្បាលសឹង្ហ (១០១) ១មល លាយជាមួយទឹក ១លីត្រ ត្រាំគ្រាប់ពូជរយៈពេល ៣ម៉ោង បន្ទាប់មកស្រង់យកទៅផ្អាប់មួយយប់ ឫពីរយប់ឲ្យចេញពន្លកទើបយកទៅដាំ ។

            + ការប្រើជីលើកូនដំណាំ

          យក ជីទឹកបំប៉នសញ្ញាក្បាលសឹង្ហ (១០១) ១មល លាយជាមួយទឹក ១លីត្រ ស្រោចលើកូនដំណាំ ស្រោចមួយសប្ដាហ៍ម្ដង ស្រោចបីដង ដើម្បីបំប៉នកូនដំណាំឲ្យដុះលូតលាស់ល្អ ដើមដងរឹងមាំមុននិងយកទៅដាំ ។

            + ការប្រើជីបន្ទាប់ពីដាំទៅដល់មុនពេលប្រមូលផល

ក្រោយដាំបាន ១សប្ដាហ៍ យក ជីទឹកបំប៉នសញ្ញាក្បាលសឹង្ហ (១០១) ៥មល ឫ ៥cc លាយជាមួយទឹក ២០លីត្រ បាញ់លើដំណាំត្រូវបាញ់បីថ្ងៃម្ដង និងធ្វើឲ្យដំណាំមានការលូតលាស់ល្អ ឆាប់បានប្រមូលផល និងធ្វើឲ្យយើងទទួលបានទិន្នផលខ្ពស់ ។

 

            គ. ការប្រើជីលើដំណាំឈើហូបផ្លែ

          + ការប្រើជីលើកូនឈើហូបផ្លែ

          យក ជីទឹកបំប៉នសញ្ញាក្បាលសឹង្ហ (១០១)  ១មល លាយជាមួយទឹក ១លីត្រ ស្រោចលើកូនឈើហូបផ្លែ ស្រោចមួយសប្ដាហ៍ម្ដង ដើម្បីឲ្យកូនដំណាំមានការដុះលូតលាស់បានល្អ និងមានសុខភាពរឹងមាំ ពេលយកទៅដាំទើបវាមិនអន់ ។       

+ការប្រើជីលើស្លឹក និងដី

យក ជីទឹកបំប៉នសញ្ញាក្បាលសឹង្ហ (១០១) ៥មល ឫ ៥cc លាយជាមួយទឹក ២០លីត្រ បាញ់លើស្លឹកដំណាំ ៣០% និង បាញ់លើដី៧០% ត្រូវបាញ់មួយសប្ដាហ៍ម្ដង អាចបាញ់នៅពេលដែលឈើហូបផ្លែចាប់ផ្ដើមចេញផ្កាដំបូង រហូតដល់វាមានក្ដឹបប៉ុនមេដៃ ឫមេជើង ទើបឈប់បាញ់ជី ការបាញ់ដូចនេះធ្វើឲ្យដំណាំបង្កើត ផ្កា ផ្លែ​ បានកាន់តែច្រើន និងកាន់បានល្អធ្វើឲ្យយើងទទួលបានទិន្នផលខ្ពស់ ។



Japanese Organic Fertilizer is member of Bayon Heritage Holding Group

# 5A, Street 388, Sangat Toul Svay Prey II, Khan Chamkamorn, Phnom Penh, Cambodia.

Tel: (+855)23-997178/ 12-912812 / 12-583483 / 92-989999
Fax: (+855)23-992243

Email: info@cambodiaagriculture.com

ព្យាករណ៍អាកាសធាតុក្រុងភ្នំពេញ


  • °c - °c



  • °c - °c



  • °c - °c